ឃើញចេកទុំជោរកុំអាលបោះចោល បើសំបកកាន់តែជាំខ្លាំងគឺរឹតតែល្អ

ផ្លែចេក គឺជាផ្លែឈើមួយប្រភេទ ដែលមនុស្សភាគច្រើនចូលចិត្តបរិភោគ ប៉ុន្តែពួគគេមិនបានដឹងថា ចេកមានអត្ថប្រយោជន៍ យ៉ាងណានោះទេ។ ចេក ត្រូវបានគេទទួលស្គាល់ ថាជាអាហារចំបងទី១ ដែលគេតែងតែបរិភោគ ក្រោយពេលទទួលទានអាហារ ដែលវាជួយសម្រួលដល់ការរំលាយអាហារ ជួយសម្រួលដល់ដំនើរការក្រលៀន។ នេះនិយាយតែចេកទុំធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលនិយាយដល់ចេកទុំជោរ វាផ្តល់ប្រយោជន៍ពិសេសពីរសំខាន់ទៀតគឺ សម្លាប់កោសិកាមហារីក និង ជំរុញប្រព័ន្ធភាពស៊ាំឱ្យខ្លាំងក្លា។

ចេកទុំជោរដែលមានសម្បុរស្រគាលពណ៌ត្នោតលើសំបករបស់វា គឺផលិតនូវសារធាតុមួយហៅថា Tumor Necrosis Factor (TNF) ដែលអាចកម្ចាត់កោសិកាខុសប្រក្រតីនៅក្នុងខ្លួន ឬ កោសិកាមហារីក។ សំបកកាន់តែខ្មៅជាំ សារធាតុ TNF កាន់តែមានខ្ពស់ ដូច្នេះចេកនឹងកាន់តែមានសមត្ថភាពខ្ពស់ក្នុងការជំរុញប្រព័ន្ធភាពស៊ាំ និង កាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីក៕

Written by