ច្បាស់លាស់ហើយ? លោកតាប៊ុយ បានបញ្ចេញ​រូបភាព Pre-wedding ជាមួយកញ្ញា សុ​ភ័​ក្ក្រ កុ​សុ​ម៉ា ហើយថែមទាំងសរសេរបែបនេះទៀត

តារា​សម្តែង ពិធី​ការិនី និង​ចម្រៀង​សុ​ភ័​ក្ក្រ កុ​សុ​ម៉ា បាន​បង្ហាញ​រូបភាព​ស្និទ្ធស្នាល បញ្ជាក់​ពី​រឿង​ស្នេហ៍​ជាមួយ​ពិធីករ​តាម​ប៊ុ​យ​ដែល​ទស្សនិកជន​កំពុង​តែ​មានការ​សង្ស័យ ។ រហូត​មក​ដល់​ពេល​នេះ​បើ​ទោះបីជា​ទាំង​សុ​ភ័ក្ត្រ កុ​សុ​ម៉ា និង​តា​ប៊ុ​យ ហាក់​មិន​ទាន់​សារភាព​ដោយ​ត្រង់​ពី​រឿង​ស្នេហ៍ ហើយ​បាន​ត្រឹម​សម្តែង​ស្នេហ៍​បែប​លេងសើច​ក៏​ដោយ ប៉ុន្តែ​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​ដាក់​ការ​សង្ស័យ​ពី​ចំណង​ស្នេហ៍​ដ៏​ពិតប្រាកដ​របស់​ពួក​គេ ។

ជាស្ដែងនៅមុននេះបន្តិច លោកតាប៊ុយ បានបញ្ចេញ​រូបភាព pre-wedding ជាមួយកញ្ញា សុ​ភ័​ក្ក្រ កុ​សុ​ម៉ា ​​នៅ​លើ​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ពី​មហាជន ដោយនៅក្នុងនោះលោកបានសរសេរថា ៖ “ឆាប់ៗនេះ” ។ ក្រោយពីបានឃើញបែបនេះហើយ មហាជនជាច្រើនបានចូលរួមត្រេកអរដល់អ្នកទាំងពីរ ហើយក្តីស្រមៃរបស់ Fan ចង់ឃើញបែបនេះ ឥឡូវក្លាយជាការពិតហើយ ។

Written by