នៅពេលដែលមានសត្វល្អិតចូលក្នុងត្រចៀក អ្នកគួរធ្វើបែបណាដើម្បីឱ្យវាចេញមកក្រៅវិញបាន?

សត្វល្អិត ជាប់ក្នុងត្រចៀក គឺជាបញ្ហាមួយដែលកើតឡើងញឹកញាប់លើក្មេងៗ ដែលអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែន បើមនុស្សពេញវ័យ គឺងាយនឹងដឹងថាវាជាសត្វល្អិត ប្រសិនបើមានអ្វីមួយចូលក្នុងត្រចៀក ប៉ុន្ដែសម្រាប់ក្មេងៗវិញ គឺមិនដូចគ្នាទេ។ សត្វល្អិត ដែលវៀរ ឬហោះចូលទៅក្នុងត្រចៀក​ អាចបង្កអោយមានគ្រោះថ្នាក់បាន ដោយសារតែវាកម្រើក និងសំឡេងរបស់វាធ្វើឱ្យថ្លង់ត្រចៀក ឬឈឺចាប់។

ដូចនេះដើម្បី យកសត្វល្អិតទាំងនោះចេញពីត្រចៀក អ្នកត្រូវរកប្រេងធម្មជាតិ ប្រេងអូលីវ ឬប្រេងកូនក្មេងបន្តក់ចូលក្នុងត្រចៀកក្មេង ធ្វើដូច្នេះសត្វល្អិតនឹងថប់ដង្ហើមងាប់ ហើយវានឹងអណ្ដែតឡើងមកលើប្រេង ហើយការបន្តក់ ត្រូវផ្អៀងក្បាល ដើម្បីឱ្យប្រេងស្ថិតក្នុងប្រហោងត្រចៀក។ ហាមដាច់ខាតយកវត្ថុរឹងរុក ឆ្កឹះឆ្កៀល នៅក្នុងត្រចៀក ។

វិធីម្យា៉ងទៀត លោកអ្នកអាចយក អាល់កុល ប្រើដើម្បីទាញយកសត្វល្អិតចេញពីត្រចៀកបានផងដែរ ព្រោះក្លិនអាល់កុលអាចដាក់សម្ពាធទៅលើសត្វល្អិតដើម្បីឱ្យវាចេញមកក្រៅ ហើយវាអាចសម្លាប់មេរោគក្នុងត្រចៀកផងដែរ
ដោយលោកអ្នកគ្រាន់តែ យកសំឡីជ្រលក់អាល់កុល និងច្របាច់វាទៅក្នុងត្រចៀកជាការស្រេច ។

គួរបញ្ជាក់ផងដែរ ក្រៅពីនោះ អ្នកត្រូវប្រាកដថា មិនត្រូវប្រើឧបករណ៍ផ្សេងៗ រុកត្រចៀកនោះទេ ព្រោះត្រចៀកមានភាពស្ដើងផុយស្រួយខ្លាំងណាស់ ហើយការប្រើឧបករណ៍នានា ដោយមិនជំនាញច្បាស់លាស់ អាចនាំឱ្យថ្លង់ ខូចក្រដាសត្រចៀក និងការស្ដាប់មិនមានតុល្យភាព៕

 

Written by