លោកអ្នកធ្លាប់តែឃើញ YaYa តុបតែងខ្លួនបែបសម័យ ដល់ពេលគ្រងក្នុងឈុតសម្លៀកបំពាក់បែបនេះ ទើបដឹងថាស្រស់ស្អាតយ៉ាងណា

ការរៀបចំតុបតែងខ្លួនជារឿងមួយដ៏សំខាន់ ជាពិសេសសម្រាប់តារាដែលមានឈ្មោះបោះសំឡេង។ បើយើងសង្កេតរាល់ពេលមានកម្មវិធីលំដាប់ពិភពលោកនានាវិញ ឃើញថាតារាប្រុសស្រីទាំងអស់ព្យាយាមរកស្ទាយ៍តុបតែងខ្លួនឲ្យបានស្អាត ប្លែកភ្នែក និងទាក់ទាញ។ ជាមួយគ្នានេះដែរ តារាស្រី Yaya Urassaya ក៏មិនខុសពីតារាដទៃទៀតដែរ។ Yaya តែងតែចូលរួមនៅក្នុងកម្មវិធីធំៗ ប្រជុំទៅដោយតារាល្បីនៅក្រៅប្រទេសជាញឹកញាប់។ ក្រឡេកមកការតែងខ្លូនរបស់នាងវិញ គឺពិតជាស្រស់ស្អាត លេងស្ទាយ៍ថ្មីៗ ពីមួយកម្មវិធីទៅមួយកម្មវិធីមិនដែលមានភាពច្រំដែលទេ។

ក្នុងពេលនោះដែរ លោកអ្នកធ្លាប់តែឃើញ YaYa តុបតែងខ្លួនបែបសម័យ ដល់ពេលគ្រងក្នុងឈុតសម្លៀកបំពាក់បែបនេះ ទើបដឹងថាស្រស់ស្អាតយ៉ាងណា នៅគ្រងក្នុងរ៉ូបវែងពណ៌ផ្កាឈូកស្រាល ធ្វើឡើងពីសរសៃសូត្រ អមដោយផ្ទៃមុខដ៏ស្រស់ថ្លាទៀតនោះ ជាហេតុធ្វើឲ្យអ្នករាល់គ្នា ឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង៕ ចង់ជ្រាបច្បាស់ថា ​Yaya ស្រស់ស្អាតកម្រិតណា តាមដានទស្សនារូបភាពខាងក្រោម៖

Written by