តើអាវុធហត្ថធ្វើអញ្ចឹងដូចខាងលើ ត្រឹមត្រូវដែរឬទេ? ម្ចាស់ម៉ូតូព្រមអោយលុយ ១០០ដុល្លា តែខាងអាវុធហត្ថមិនព្រម បន្ទាប់មកក៏អោយ៣០០ដុល្លា ទើបព្រម

តើអាវុធហត្ថធ្វើអញ្ចឹងដូចខាងលើ ត្រឹមត្រូវដែរឬទេ? ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Kim San បានសរសេររៀបរាប់ថា៖ “មានរឿងមួយចង់សួរ នៅពេលយើងបាត់ម៉ូតូ ហើយយើងដេញចាប់បានម៉ូតូ និងចោវិញតាមរយះGPS ដែលបានភ្ជាប់ ដោយខ្លួនឯងហើយចូលទៅប្ដឹងអាវុធហត្ថទាំងយប់ លុះព្រឹកឡើងយើងជាម្ចាស់យកកាតគ្រីម៉ូតូទៅយកម៉ូតូវិញ តែអាវុធហត្ថ មិនអោយ ហើយយកម៉ូតូ និងចោរ ឡើងតុលាការ បន្ទាប់មកសុំលុយពីម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូព្រមអោយលុយ ១០០ដុល្លា តែខាងអាវុធហត្ថមិនព្រម បន្ទាប់មកក៏អោយ៣០០ដុល្លា ទើបព្រម ។ តើអាវុធហត្ថធ្វើអញ្ចឹងដូចខាងលើ ត្រឹមត្រូវដែរឬទេ? សូមលោកអ្នកដែលចេះច្បាប់សូមជួយបំភ្លឺផងសូមអរគុណ”។

Written by