បើចង់បាន​ស្បែក​មុខ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ​ កុំភ្លេចសាកល្បងធ្វើបែបនេះ​១​សប្តាហ៍​ម្តង

ជាច្រើនសតវត្សមកហើយ ស្ត្រីនៅប្រទេសជប៉ុនគឺមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យគួរអោយកត់សម្គាល់។ កាន់តែគួរអោយចាប់អារម្មណ៍នោះពួកគេយកអង្ករមកព្យាបាលស្បែក និងបំប៉នស្បែកមុខអោយនៅក្មេងខ្ចី។ អត្ថប្រយោជន៍នៃអង្ករនេះជួយអោយស្បែកមុខមានសំណើម ផ្លាស់ប្តូរកោសិកាស្បែកមុខអោយភ្លឺថ្លា ម៉ត់រលោង និងកំចាត់ស្នាមខ្មៅបានយ៉ាងល្អទៀតផង។ មនុស្សភាគច្រើនមិនសូវបានដឹងអំពីអត្ថប្រយោជន៍របស់អង្ករឡើយ មានតែប្រទេសជប៉ុនទេ ដែលនិយមប្រើប្រាស់អង្ករមកធ្វើម៉ាស់ក្នុងការព្យាបាល និងបំប៉នស្បែកមុខជាងគេ។

ការ​លាប​ទឹកបាយ​លើ​ស្បែក​អាច​ផ្លាស់ប្តូរ​ស្បែក​របស់​អ្នក និង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ដែល​មានន័យថា​វា​ធ្វើឱ្យ​ស្បែក​ទន់​រលោង និង​កម្ចាត់​ស្នាម​ខ្មៅ​។ អង្ករ​គឺជា​ប្រភព​នៃ​អាស៊ីត Linoleic និង​សារជាតិ Squalene ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល ដែល​ជួយ​ជំរុញ​ការផលិត​កូ​ឡា​ជែ​ន​នៅក្នុង​ស្បែក​។ កូ​ឡា​ជែ​ន​ជា​សារធាតុ​ដែល​រក្សា​ស្បែក​ពី​ភាព​ជ្រីវជ្រួញ​។ ក្រៅពីនេះ សារជាតិ Squalene ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​របស់​ពន្លឺព្រះអាទិត្យ​។ បរិមាណ​ដ៏​ច្រើន​នៃ​វីតាមីន E និង សារធាតុ Gamma Oryznol ក៏មាន​វត្តមាន​នៅក្នុង​អង្ករ​ផងដែរ ដែល​ជួយ​ការពារ​បេះដូង និង​បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​។

ខាងក្រោមជារូបមន្តម៉ាសអង្ករដែលបំប៉នស្បែកមុខបំបាត់ភាពជ្រៀវជ្រួញ បណ្តុះកោសិកាស្បែកអោយក្មេងជាងវ័យ និងម៉ត់រលោង។

គ្រឿងផ្សំ​៖ អង្ករ ៣ ស្លាបព្រា​បាយ​, ទឹកដោះគោឆៅ ១ ស្លាបព្រា​បាយ​, ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ ។

វិធីអនុវត្តន៍៖

  1. ពេលដាំអង្ករអោយពុះរួចត្រូវសំរិតយកអង្ករចេញ រួចដាក់ទឹកក្នុងអង្ករដែលពុះនោះ
  2. ដាក់ទឹកដោះគោមួយស្លាបព្រា កូរជាមួយអង្ករដែលដាំរួច
  3. ថែមទឹកឃ្មុំមួយស្លាបព្រា កូរអោយចូលគ្នា
  4. នៅពេលដែលកូរវាសព្វហើយ អ្នកអាចបិតម៉ាស់អង្ករនោះលើមុខ ទុកវាអោយស្ងួត ជាការស្រេច ។

ធ្វើបែបនេះ​មួយ​សប្តាហ៍​ម្តង ប្រសិនបើ​អ្នក​ចង់បាន​រូប​សម្រស់​ក្មេង​ជាង​វ័យ ១០ ឆ្នាំ​នោះ​៕

Written by