ពិសេស​តែម្តង​ ចំពោះ​បេក្ខជន​ រ៉េន​ ប៊ុន​រត្ន័​​ ក្រោយ​ពី​បាន​បកស្រាយ​បទ​ អស់​សិទ្ធ​ថែតែនៅបារម្ភ​ ពិតជា​ពិរោះ​ខ្លាំង​ណាស់​ មានវីដេអូ​

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលកាលពី​​រាត្រី​យប់​​​ ថ្ងៃទី​១៨ ខែសីហា​​ ឆ្នាំ​២០១៩​​នេះ​ X Factor Cambodia​ បានឈានមកដល់​វគ្គ​ THE SIX CHAIR CHALLENGE ហេីយ។

ក្នុង​នោះដែរ​ គេសង្កេត​ឃើញថា​ មាន​បេក្ខជន​ជាច្រើន​ដែល​សុទ្ធសឹងតែ​មាន​សមត្ថភាព​​ បាន​សាង​ភាព​អស្ចារ្យ​ជាខ្លាំង​ ដែលធ្វើឲ្យ​គណៈ​កម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តែម្តង​ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ការ​ស្រែក​ច្រៀង​យ៉ាង​ពិរោះ​ និងមាន​ទំនុកចិត្ត​បំផុត​នោះ​។ ដោយឡែក​ ក្នុង​សប្ដាហ៍​នេះ​ផងដែរ​ គឺមិនខុសពី​សប្ដាហ៍​មុន​នោះទេ ដោយ​គណកម្មការ​មួុយ​រូប​ក្នុង​ចំណោម​ទាំង​៤រូប​​ ដែលមាន​កញ្ញា​​ សុខ​ សីឡាលីន​ នឹងជ្រេីសរេីស​បេក្ខជន​ទាំង​៦រូប​ ដែលមាន​សមត្ថភាព​ អោយ​អង្គុយ​លេីកៅអីទាំង៦នេះ​ ទេីប​អាចឈានបន្តទៅវគ្គខាងមុខទៀតបាន​ ។ យ៉ាង​ណាមិញ​ ចំពោះ​បេក្ខជន​ រ៉េន​ ប៊ុន​រត្ន័​​ ក្នុង​សប្ដាហ៍​ដ៏ពិសេស​នេះដែរ​ គឺប្អូន​ធ្វើ​បានយ៉ាងល្អ​ខ្លាំង​តែម្ដង​ ចំពោះ​បទ​ចម្រៀង​ «អស់​សិទ្ធ​ថែតែនៅបារម្ភ​​» ដោយមានការស្រែកច្រៀងយ៉ាងពិរោះ​ និងមាន​ទំនុកចិត្ត​ រហូត​ធ្វើ​ឲ្យ​គណកម្មការ​ កញ្ញា​​ សុខ​ សីឡាលីន​ មានការពេញចិត្ត​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

Written by