អបអរសាទរ លោក មាស រិទ្ធី ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ តែងតាំងជា

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈព្រះរាជក្រឹត្ស យើងព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្រ្ដ ពុទ្ទិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោតាស កម្ពុជឯករាជរដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្រ្ដ ព្រះចៅក្រុងកម្ពុជាធិបតី បានចេញព្រះរាជក្រិត្យ

ត្រាស់បង្គាប់៖ មាត្រាទី២ តែងតាំង និងផ្ដល់ជូនឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន១៧នាក់ ដោយក្នុងនោះមាន លោក មាស រិទ្ធី ដែលជាអ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាស ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី​ តែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ។

Written by