ប្រជាពលរដ្ឋភាគច្រើនជាអ្នកដឹកទំនិញដោះដូរតាមព្រំដែនប្រមាណជាង៥០នាក់ បានប្រមូលផ្តុំគ្នាបិទផ្លូវ នៅមុខស្នាក់ការគយចល័ត ដោយគ្រាន់តែពួកគាត់ ដឹកអីវ៉ាន់១ជើង ត្រូវបង់សេវាដឹកជញ្ជូនរហូតដល់១លានរៀល

នាខណៈមុននេះបន្ដិច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្រែកខ្មែរក្រោក របស់ឯកឧត្ដម វីល្លាម បានសរសេរប្រាប់ឱ្យដឹងថា៖”ប្រជាពលរដ្ឋភាគច្រើនជាអ្នកដឹកទំនិញដោះដូរតាមព្រំដែនប្រមាណជាង៥០នាក់ បានប្រមូលផ្តុំគ្នាបិទផ្លូវ នៅមុខស្នាក់ការគយចល័ត នៃឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីតវ៉ាឲ្យស្ថាប័នជំនាញមួយនេះ បញ្ចុះតម្លៃលើសេវាដឹកជញ្ជូនទំនិញតាមម៉ូតូ និងរថយន្ត។

តំណាងពលរដ្ឋខាងលើ បានលើកហេតុផលថា ពួកគាត់រកស៊ីប្រកបមុខរបរដឹកទំនិញដោះដូរតូចតាចសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបែបនេះជាង១០ឆ្នាំមកហើយ ដោយកន្លងមកអង្គភាពគយចល័តបានយកតម្លៃសេវាតាមមធ្យោបាយដឹកជញ្ជូននានា ពិសេសម៉ូតូដែលដឹកទំនិញឆ្លងកាត់ចាប់ពី២ម៉ឺនរៀល ទៅ៣ម៉ឺ​នរៀលប៉ុណ្ណោះ(ក្នុង១ជើង) ស្រាប់តែពេលចុងក្រោយនេះអង្គភាពគយចល័ត បែរជាឲ្យពួកគាត់បង់សេវាដឹកជញ្ជូនរហូតដល់១លានរៀល(ក្នុង១ជើង)លើសមុនជាង៣០ដងឯណោះ តើឲ្យពួកគាត់ទៅរកលុយឯណាបានគ្រប់ចំនួនបង់ឲ្យទៅ ណាមួយកម្រិតនៃប្រាក់ចំណូលរកបាននោះ ស្ទើរតែយកទៅសងប្រាក់កម្ចីធនាគារមិនគ្រប់ផង”៕

Written by