ដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យផ្លូវទៅកាន់តំបន់អារ៉ែង ទឹកកំពុងតែហក់ឡេីងខ្លាំង និងបានលិចហូរឆ្លងកាត់ផ្លូវបណ្តេីរៗហេីយ

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកមិញ បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងបន្ដធ្លាក់រាយប៉ាយលើផ្ទៃប្រទេស៖ ទី១ បណ្ដាខេត្ដភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ និងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួន នៃបណ្ដាខេត្ដទាំងនេះ បន្ដប្រឈមខ្ពស់ និងជំនន់ទឹកភ្លៀង។ ទី២ នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបោកបក់ខ្លាំង”។

ទន្ទឹមនឹងនេះដែរ នាថ្ងៃដដែលនេះ ខេត្ដកោះកុង ត្រូវបានជន់លិចផ្លូវសំខាន់ៗមួយចំនួនហើយ ដោយនៅក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា៖”នៅថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យផ្លូវទៅកាន់តំបន់អារ៉ែង នៅចំណុចស្ពានអូរចម្រូងក្នុងស្រុកថ្មបាំង ខេត្តកោះកុង ទឹកកំពុងតែហក់ឡេីងខ្លាំង និងបានលិចហូរឆ្លងកាត់ផ្លូវបណ្តេីរៗហេីយ”៕

Written by