ស្ពានយោលនៅស្ទឹងក្រញូង ស្រុកសំឡូត ត្រូវបានបាក់ហូរតាមទឹក ដោយសារទឹកជំនន់ធំ

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកមិញ បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។

យ៉ាងណាមិញ ភ្លៀងបានកំពុងតែបន្ដធ្លាក់យ៉ាងខ្លាំង នៅតាមបណ្ដាខេត្ដទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យខេត្ដមួយចំនួន កំពុងតែជន់លិច ព្រោះដោយសារបរិមាណទឹកភ្លៀងមានទំហំច្រើនពេក។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បុរសម្នាក់ដែលគាត់មានឈ្មោះ Bunleng Khi បានបង្ហោះទិដ្ឋភាពវីដេអូមួយ អំពីទឹកហូរយ៉ាងខ្លាំងបានគួចយកស្ពានមួយកន្លែង យកទៅបាត់ស្រស់ៗតែម្ដង នៅឯខេត្ដបាត់ដំបង។ គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”ស្ពានយោលនៅស្ទឹងក្រញូងស្រុកសំឡូតបានបាក់ដោយសារទឹកជំនន់ធំ នៅថ្ងៃទី! ១៦ ០៩ ២០១៩”៕

សូមទស្សនាវីដេអូខាងក្រោម

Written by