រថយន្ដ ផ្ទាល់ខ្លួន របស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក៏រងការផាកពិន័យ ពីមន្ត្រីនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង

ដូចដែលប្រិយមិត្ដបានដឹងហើយថា ប្រមុខរាជរដ្ឋភិបាល បានយកចិត្ដទុកដាក់ខ្លាំងបំផុត ទាក់ទងចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ អោយមកនៅក្នុងកម្រិតអាត្រាទាបបំផុត ដោយបានរឹតបណ្ដឹង ទៅលើច្បាប់ចរាចរណ៏ចរណ៏ផ្លូវគោក។ ក្នុងនោះដែរ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្រែកខ្មែរក្រោក របស់ឯកឧត្ដម វីល្លាម បានសរសេរប្រាប់ឱ្យដឹងថា៖

“គាំទ្រចំពោះការអនុវត្តច្បាប់ដោយមិនរើសមុខ! រថយន្ដ ផ្ទាល់ខ្លួន របស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក៏រងការផាកពិន័យ ពីមន្ត្រីនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ ដែរ ករណីល្មើសច្បាប់ចរាចរណ៍”៕

Written by