ឯកឧត្តម ពេជ្រ ស្រស់ បានឡាយវីដេអូ ព្រលះអ្នកដែល Comment ជេរលោក ក្រោយពីត្រូវបានប៉ូលីសចរាចរណ៍ផាកពិន័យ មានវីដេអូ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ ត្រូវបានប៉ូលីសចរាចរណ៏ផាកពិន័យ។ ក្នុងនោះដែរ ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរប្រាប់ឱ្យដឹងថា៖

“មួយ​ ០ ស្មើ​២៥,០០០រៀល កាត់ព្រឹក​ ដោយសារមិនពាក់ខ្សែក្រវ៉ាត់​។ សូមចូលរួមគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារជីវិតខ្លួនឯងនិងអ្នកដទៃការគោរពច្បាប់​ គឺ​ត្រូវស្មើភាពគ្នាមិនត្រូវបែងចែកអ្នកតូច អ្នកធំ​ អ្នកមាននិងអ្នកក្រនោះឡើយ។ ពេជ្រ​ ស្រស់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ (ពីខេត្តសៀមរាប​)”។

ទាក់ទងចំពោះរឿងខាងលើនេះ ស្រាប់តែមហាជនមួយចំនួនតូច ក្រោយពេលទទួលបានព័ត៌មាននេះរួចមក ក៏បានប្រើប្រាស់ពាក្យ សម្ដីអសុរះជាច្រើន ដោយបានជេរមកលើ ឯកឧត្ដម ពេជ្រ ស្រស់ ថែមទៀតផង។ ទន្ទឹមនឹងនេះដែរ នាខណៈពេលនេះ ឯកឧត្ដម ពេជ្រ ស្រស់ ក៏បាន Live Video ឆ្លើយតបទៅកាន់អ្នកដែលរិះគន់រូបលោក ហើយក៏បានភ្ជាប់សារមួយឃ្លាថា៖”ខ្ញុំសុំនិយាយបន្តិចចំពោះអ្នកដែល Comment ជេរខ្ញុំ​គ្រប់រឿង​ ហើយជាពិសេសរឿងដែលខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់ចរាចរណ៍”៕

សូមទស្សនាវីដេអូខាងក្រោម

Written by