28ឆ្នាំហើយមិនដែលជួបគ្រោះទឹកជំនន់ បែបសាហាវនេះទេ លិចខ្ទិចខ្ទេចអស់ហើយ មានវីដេអូ

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកមិញ បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។

យ៉ាងណាមិញ ភ្លៀងបានកំពុងតែបន្ដធ្លាក់យ៉ាងខ្លាំង នៅតាមបណ្ដាខេត្ដទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យខេត្ដមួយចំនួន កំពុងតែជន់លិច ព្រោះដោយសារបរិមាណទឹកភ្លៀងមានទំហំច្រើនពេក។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ ព្រុំ ពាប់ បានបង្ហោះទិដ្ឋភាពវីដេអូមួយ ដោយជំនន់ទឹកភ្លៀង បានបណ្ដាលធ្វើឲ្យលិចលង់ ហើយទឹកបានហូរយ៉ាងខ្លាំងនៅខេត្ដបាត់ដំបង ដោយធ្វើឲ្យខូតខាតដំណាំប្រជាពលរដ្ឋអស់រលីង។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”២៨ឆ្នាំហើយមិនដែលជួបគ្រោះទឹកជំនន់បែបសាហាវនេះទេលិចខ្ទិចខ្ទេចអស់ហើយផលដំណាំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ អូរត្រែង”៕

សូមទស្សនាវីដេអូខាងក្រោម

Written by