នារាត្រីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៣ហេីយ ក្រោមការរងចាំទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ ពីទស្សនិកជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា ។
យ៉ាងណាមិញ ចំពោះបេក្ខជន ចាន់ សុបញ្ញា ក្នុងសប្ដាហ៍ដ៏ពិសេសនេះដែរ គឺប្អូនធ្វើបានយ៉ាងល្អខ្លាំងតែម្ដង ចំពោះបទចម្រៀង «អនុស្សាវរីយ៍បាត់ដំបង» ដោយមានការស្រែកច្រៀងយ៉ាងមានទំនុកចិត្ត រហូតធ្វើឲ្យគណកម្មការ និងទស្សនិកជនរាប់លាននាក់ មានការពេញចិត្តយ៉ាងពេញទំហឹងតែម្តង។
ដោយឡែក ទន្ទឹមនឹងនេះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ជឿន ផានិត បានឲ្យដឹងថា៖ «យប់ថ្ងៃអាទិត្យម្សិលមិញ ក្មេងប្រុសអាយុ ១៤ឆ្នាំ ចាន់ សុបញ្ញា នៅតែក្លាហាន និង ប្រឹងប្រែងតស៊ូខ្លាំងណាស់ ទោះបីជា បញ្ញា មានជំងឺ (បូសទ្រនិច) ឈឺពិបាកទ្រាំប៉ុនណាក៏ដោយ ក៏ បញ្ញា នៅតែធ្វើឱ្យបានដើម្បីកុំឱ្យអ្នកគាំទ្រ ចាន់ សុបញ្ញា ខកចិត្ត ។ ជាពិសេសគ្រូបង្វឹករបស់គាត់តែម្ដង ថ្ងៃនេះ បញ្ញា បានចូលពេទ្យដើម្បីវះយកខ្ទុះចេញនៅមន្ទីរពេទ្យហេីយ ។ មិនបាននិយាយអ្វីច្រើនទេ សង្ឃឹមថាអ្នកគាំទ្រ បញ្ញា និង នៅតែគាំទ្រគាត់បន្ដទៀត ។ មានអ្វីជូនពរកូនតូច ចាន់ សុបញ្ញា អត់?»៕