សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ស្ពានចម្លងគួយ ឃុំអូរសំរិល ស្រុកសំឡូត ក្រោយទឹកស្រក ដីឡើងប្រេះក្រហែង

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីការសង្កេត ពិនិត្យ
និងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។

យ៉ាងណាមិញ កាលពីម្សិលមិញនេះភ្លៀងបានធ្លាក់យ៉ាងខ្លាំង នៅតាមបណ្ដាខេត្ដទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យខេត្ដមួយចំនួន មានការជន់លិច ព្រោះដោយសារបរិមាណទឹកភ្លៀងមានទំហំច្រើនពេក។ ក្នុងនោះដែរ ស្ពានយោលនៅស្ទឹងក្រញូងស្រុកសំឡូត ខេត្ដបាត់ដំបងបានបាក់ដោយសារទឹកជំនន់ធំ រួមទាំងស្រែចម្ការត្រូវបានទឹកលេបត្របាក់អស់គ្មានសល់តែម្ដង។

ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី១៧ ខែកញ្ញា ទឹកមានសភាពស្រក់មកវិញហើយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ការិយាល័យព័ត៌មានស្រុកសំឡូត បានសរសេរប្រាប់ឱ្យដឹងថា៖”ស្ពានចម្លងគួយ ឃុំអូរសំរិល ស្រុកសំឡូត ក្រោយទឹកស្រក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា”៕

Written by