អ្នកណាយល់អារម្មណ៍មួយនេះ តារា TikTok កញ្ញា សុខលីន ពិបាកចិត្តយំរហូតដល់ហើមភ្នែក ក្នុងពិធីបុណ្យសពម្តាយ និងបានបង្ហោះសារដ៍សែនក្តុកក្តុលថា

ដូចដែលប្រិយមិត្ដបានដឹងហើយ ដែលកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ម្ដាយរបស់កញ្ញា សុខ លីន ដែលគ្រប់គ្នាបានស្គាល់រូបនាងតាមបណ្ដាញសង្គម Tiktok នោះ ត្រូវបានដឹក
យកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យមួយកន្លែង ក្រោយពេលម្ដាយរបស់នាង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ព្រោះតែជំងឺបានរើឡើងវិញ។

ក្នុងខណៈពេលនោះដែរ បើតាមការបញ្ជាក់របស់ កញ្ញា សុខ លីន ក៏បានប្រាប់ឱ្យដឹងថា៖”ដោយសារ តែម្តាយរបស់នាងបានប្រេីប្រាស់ ថ្នាំផ្សះច្រើនពេក ទេីបបានជាបែបនេះ ហេីយអាការៈជំងឺរបស់គាត់ គឺកាន់តែធ្ងន់ធ្ងរហេីយ ដោយមានមន្ទីរពេទ្យមួយចំនួនមិនទទួលព្យាបាលនោះទេ ហេីយពេលនេះ គាត់ពិសាអីក៏មិនចូលដែរ រហូតធ្វើឲ្យគីឡូរបស់គាត់ ស្រក់អស់២០គីឡូហេីយ”។

ទន្ទឹមនឹងនេះដែរ ស្រាប់តែកាលពីយប់រំលងអធ្រាធ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ បំផុតសម្រាប់ក្រុមគ្រួសារ កញ្ញា សុខ លីន ដោយពេលនេះម្ដាយរបស់នាង ត្រូវបានទទួលមរណភាពហើយ ព្រោះតែមិនអាចតស៊ូនឹងជំងឺខាងលើបាន។ ក្នុងនោះដែរ កញ្ញា សុខ លីន បានភ្ជាប់សារដ៏សោកសៅថា៖”ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយយើងទៅផ្ទះយើងវិញណាម៉ាក់”។

ដោយឡែកនាខណៈព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ពិធីបុណ្យសពរបស់ម្ដាយកញ្ញា សុខ លីន បានប្រារព្វឡើង ក្នុងទិដ្ឋភាពដ៏សែនក្រៀមក្រំជាទីបំផុត ហើយកញ្ញា សុខ លីន ក៏បានភ្ជាប់សារទាំងអារម្មណ៏ក្ដុកក្ដួលមួយឃ្លាថា៖”ម៉ាក់ចង់ឃើញខ្ញុំជោគជ័យ គាត់ឃើញខ្ញុំលេង tik tokគាត់សប្បាយចិត្តណាស់ ដែលកូនមានគេស្គាល់នឹងចូលចិត្តច្រើន គាត់ប្រាប់ខ្ញុំថាចង់ឃើញខ្ញុំជោគជ័យតែមិនទាន់បានជោគជ័យផងម៉ាក់ទៅចោលកូនបាត់”៕

Written by