មិនធ្លាប់មាន ក្រុងព្រះសីហនុ ត្រូវបានជំនន់ទឹកភ្លៀងវាយលុកលិចខ្លាំង អជ្ញាធរបានអំពាវនាវអោយពលរដ្ឋប្រុងប្រយត្ន័ពីបញ្ហាចរន្តអគ្គិសនី និងការពារគ្រោះថ្នាក់ផ្សេងៗ

នេះជាមុខរបស់នគរបាល៣នាក់ ដែលរត់ការដោះលែងឧក្រិដ្ឋជនជាតិចិន, ពេលនេះនគរបាលទាំង៣ ត្រូវបានACU បញ្ជូនទៅតុលាការវិញហើយ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចបញ្ជូនមន្ត្រីនគបាល៣នាក់ ដែលពាក់ព័ន្ធនឹង ករណីរត់ការអន្ដរាគមន៍ដោះលែង ឧក្រិដ្ឋជនចិនចំនួន១៨នាក់ ទៅកាន់តុលាការជាថ្មីម្តងទៀតហើយ។ ការបញ្ជូនត្រូវបានធ្វើឡើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីបន្តនីតិវិធី។ មន្ដ្រីនគរបាលទាំង៣រូបនោះ ធ្លាប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការម្តងរួចទៅហើយ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះមាន២នាក់ ជាមន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងសមត្ថកិច្ច និងតុលាការ នៅមិនទាន់ហ៊ានបង្ហើបអំពីឈ្មោះអ្នកទាំងនេះនៅឡើយទេ។ បើតាមនគរបាលជាន់ខ្ពស់ បានអះអាងទៀតថា ជនជាតិចិនចំនួន១៨នាក់ ដែលនគរបាលទាំង៣រូប រត់ការឱ្យដោះលែងនេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ Read more