ពិសេស​តែម្តង​ ចំពោះ​បេក្ខជន​ រ៉េន​ ប៊ុន​រត្ន័​​ ក្រោយ​ពី​បាន​បកស្រាយ​បទ​ អស់​សិទ្ធ​ថែតែនៅបារម្ភ​ ពិតជា​ពិរោះ​ខ្លាំង​ណាស់​ មានវីដេអូ​

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលកាលពី​​រាត្រី​យប់​​​ ថ្ងៃទី​១៨ ខែសីហា​​ ឆ្នាំ​២០១៩​​នេះ​ X Factor Cambodia​ បានឈានមកដល់​វគ្គ​ THE SIX CHAIR CHALLENGE ហេីយ។ ក្នុង​នោះដែរ​ គេសង្កេត​ឃើញថា​ មាន​បេក្ខជន​ជាច្រើន​ដែល​សុទ្ធសឹងតែ​មាន​សមត្ថភាព​​ បាន​សាង​ភាព​អស្ចារ្យ​ជាខ្លាំង​ ដែលធ្វើឲ្យ​គណៈ​កម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តែម្តង​ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ការ​ស្រែក​ច្រៀង​យ៉ាង​ពិរោះ​ និងមាន​ទំនុកចិត្ត​បំផុត​នោះ​។ ដោយឡែក​ ក្នុង​សប្ដាហ៍​នេះ​ផងដែរ​ គឺមិនខុសពី​សប្ដាហ៍​មុន​នោះទេ ដោយ​គណកម្មការ​មួុយ​រូប​ក្នុង​ចំណោម​ទាំង​៤រូប​​ ដែលមាន​កញ្ញា​​ សុខ​ សីឡាលីន​ នឹងជ្រេីសរេីស​បេក្ខជន​ទាំង​៦រូប​ ដែលមាន​សមត្ថភាព​ អោយ​អង្គុយ​លេីកៅអីទាំង៦នេះ​ ទេីប​អាចឈានបន្តទៅវគ្គខាងមុខទៀតបាន​ Read more

សំណព្វចិត្ត​ ពេលនេះ​ពួកយេីងបានមកដល់ទីក្រុង ប៉ោយប៉ែតហេីយបាទ​

ប្រិយមិត្ត​ជាច្រើន​ បានស្គាល់​រួចមក​ហើយ​ នូវ​គូស្នេហ៍​ដ៏​ស្អិត​រមួត​​មួយ​គូ​ ដែលមានវ័យរាងចំណាស់​បន្តិច​ ដែលពួកគាត់ទាំងពីរ​បានប្រេីប្រាស់នូវ​ពាក្យ​សម្តី​ផ្អែម​ល្ហែម​ទៅកាន់គ្នាទៅវិញទៅមក​ ដែលធ្វេីឲ្យ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ បានមានការ​ភ្ញាក់ផ្អើល​ និង​ចាប់​អារម្មណ៍​ជាខ្លាំង​។ ដោយឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​បុរសជាគូស្នេហ៏ដែលមានសម្តីដ៏​ផ្អែមល្ហែម​រូបនេះ​ បានមានការ​លេីកឡេីង​ថា​៖​ «ជំរាបសួរបងប្អូនទាំងអស់គ្នាបាទ ពេលនេះខ្ញុំកំពុងតែនាំសំណប់ចិត្តរបស់ខ្ញុំមកដើរលេង នៅទីក្រុង ប៉ោយប៉ែតបាទ»។​ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។ សូមទស្សនាវីដេអូខាងក្រោម