អ្នកណាយល់អារម្មណ៍មួយនេះ តារា TikTok កញ្ញា សុខលីន ពិបាកចិត្តយំរហូតដល់ហើមភ្នែក ក្នុងពិធីបុណ្យសពម្តាយ និងបានបង្ហោះសារដ៍សែនក្តុកក្តុលថា

ដូចដែលប្រិយមិត្ដបានដឹងហើយ ដែលកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ម្ដាយរបស់កញ្ញា សុខ លីន ដែលគ្រប់គ្នាបានស្គាល់រូបនាងតាមបណ្ដាញសង្គម Tiktok នោះ ត្រូវបានដឹក យកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យមួយកន្លែង ក្រោយពេលម្ដាយរបស់នាង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ព្រោះតែជំងឺបានរើឡើងវិញ។ ក្នុងខណៈពេលនោះដែរ បើតាមការបញ្ជាក់របស់ កញ្ញា សុខ លីន ក៏បានប្រាប់ឱ្យដឹងថា៖”ដោយសារ តែម្តាយរបស់នាងបានប្រេីប្រាស់ ថ្នាំផ្សះច្រើនពេក ទេីបបានជាបែបនេះ ហេីយអាការៈជំងឺរបស់គាត់ គឺកាន់តែធ្ងន់ធ្ងរហេីយ ដោយមានមន្ទីរពេទ្យមួយចំនួនមិនទទួលព្យាបាលនោះទេ ហេីយពេលនេះ គាត់ពិសាអីក៏មិនចូលដែរ រហូតធ្វើឲ្យគីឡូរបស់គាត់ ស្រក់អស់២០គីឡូហេីយ”។ ទន្ទឹមនឹងនេះដែរ ស្រាប់តែកាលពីយប់រំលងអធ្រាធ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ បំផុតសម្រាប់ក្រុមគ្រួសារ កញ្ញា សុខ លីន Read more

សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ស្ពានចម្លងគួយ ឃុំអូរសំរិល ស្រុកសំឡូត ក្រោយទឹកស្រក ដីឡើងប្រេះក្រហែង

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីការសង្កេត ពិនិត្យ និងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។ យ៉ាងណាមិញ កាលពីម្សិលមិញនេះភ្លៀងបានធ្លាក់យ៉ាងខ្លាំង នៅតាមបណ្ដាខេត្ដទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យខេត្ដមួយចំនួន មានការជន់លិច ព្រោះដោយសារបរិមាណទឹកភ្លៀងមានទំហំច្រើនពេក។ ក្នុងនោះដែរ ស្ពានយោលនៅស្ទឹងក្រញូងស្រុកសំឡូត ខេត្ដបាត់ដំបងបានបាក់ដោយសារទឹកជំនន់ធំ រួមទាំងស្រែចម្ការត្រូវបានទឹកលេបត្របាក់អស់គ្មានសល់តែម្ដង។ ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី១៧ ខែកញ្ញា ទឹកមានសភាពស្រក់មកវិញហើយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Read more

បេក្ខជន​ ចាន់​ សុបញ្ញា ក្រោយពីបានច្រៀងចប់កាលពីយប់មិញ ស្រាប់តែពេលនេះប្អូនត្រូវបានចូលពេទ្យដើម្បីវះកាត់យក

នា​រាត្រី​យប់​​​ ថ្ងៃទី​១៥ ខែកញ្ញា​​​ ឆ្នាំ​២០១៩​​នេះ​ កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ បានឈានមកដល់​វគ្គ​ Live Show សប្តាហ៍​ទី​៣ហេីយ​ ក្រោមការ​រងចាំ​ទស្សនា​យ៉ាងជក់ចិត្តដិត​អារម្មណ៍​ ​ពី​ទស្សនិកជន​រាប់​លាន​នាក់​នៅទូទាំង​ប្រទេស​កម្ពុជា​ ។ យ៉ាង​ណាមិញ​ ចំពោះ​បេក្ខជន​ ចាន់ សុបញ្ញា​​ ក្នុង​សប្ដាហ៍​ដ៏ពិសេស​នេះដែរ​ គឺប្អូន​ធ្វើ​បានយ៉ាងល្អ​ខ្លាំង​តែម្ដង​ ចំពោះ​បទ​ចម្រៀង​ «អនុស្សាវរីយ៍​បាត់​ដំបង​» ដោយមានការស្រែកច្រៀងយ៉ាងមាន​ទំនុកចិត្ត​ រហូត​ធ្វើ​ឲ្យ​គណកម្មការ​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មានការ​ពេញចិត្ត​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​។ ដោយ​ឡែក​ ទន្ទឹម​នឹង​នេះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ជឿន​ ផានិត​ បានឲ្យដឹងថា​៖​ «យប់ថ្ងៃអាទិត្យម្សិលមិញ ក្មេងប្រុសអាយុ ១៤ឆ្នាំ ចាន់ សុបញ្ញា នៅតែក្លាហាន Read more

28ឆ្នាំហើយមិនដែលជួបគ្រោះទឹកជំនន់ បែបសាហាវនេះទេ លិចខ្ទិចខ្ទេចអស់ហើយ មានវីដេអូ

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកមិញ បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។ យ៉ាងណាមិញ ភ្លៀងបានកំពុងតែបន្ដធ្លាក់យ៉ាងខ្លាំង នៅតាមបណ្ដាខេត្ដទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យខេត្ដមួយចំនួន កំពុងតែជន់លិច ព្រោះដោយសារបរិមាណទឹកភ្លៀងមានទំហំច្រើនពេក។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ ព្រុំ ពាប់ បានបង្ហោះទិដ្ឋភាពវីដេអូមួយ ដោយជំនន់ទឹកភ្លៀង បានបណ្ដាលធ្វើឲ្យលិចលង់ ហើយទឹកបានហូរយ៉ាងខ្លាំងនៅខេត្ដបាត់ដំបង ដោយធ្វើឲ្យខូតខាតដំណាំប្រជាពលរដ្ឋអស់រលីង។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”២៨ឆ្នាំហើយមិនដែលជួបគ្រោះទឹកជំនន់បែបសាហាវនេះទេលិចខ្ទិចខ្ទេចអស់ហើយផលដំណាំ ថ្ងៃទី១៦ Read more

ឯកឧត្តម ពេជ្រ ស្រស់ បានឡាយវីដេអូ ព្រលះអ្នកដែល Comment ជេរលោក ក្រោយពីត្រូវបានប៉ូលីសចរាចរណ៍ផាកពិន័យ មានវីដេអូ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ ត្រូវបានប៉ូលីសចរាចរណ៏ផាកពិន័យ។ ក្នុងនោះដែរ ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរប្រាប់ឱ្យដឹងថា៖ “មួយ​ ០ ស្មើ​២៥,០០០រៀល កាត់ព្រឹក​ ដោយសារមិនពាក់ខ្សែក្រវ៉ាត់​។ សូមចូលរួមគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារជីវិតខ្លួនឯងនិងអ្នកដទៃការគោរពច្បាប់​ គឺ​ត្រូវស្មើភាពគ្នាមិនត្រូវបែងចែកអ្នកតូច អ្នកធំ​ អ្នកមាននិងអ្នកក្រនោះឡើយ។ ពេជ្រ​ ស្រស់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ (ពីខេត្តសៀមរាប​)”។ ទាក់ទងចំពោះរឿងខាងលើនេះ ស្រាប់តែមហាជនមួយចំនួនតូច ក្រោយពេលទទួលបានព័ត៌មាននេះរួចមក ក៏បានប្រើប្រាស់ពាក្យ សម្ដីអសុរះជាច្រើន ដោយបានជេរមកលើ Read more

រថយន្ដ ផ្ទាល់ខ្លួន របស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក៏រងការផាកពិន័យ ពីមន្ត្រីនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង

ដូចដែលប្រិយមិត្ដបានដឹងហើយថា ប្រមុខរាជរដ្ឋភិបាល បានយកចិត្ដទុកដាក់ខ្លាំងបំផុត ទាក់ទងចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ អោយមកនៅក្នុងកម្រិតអាត្រាទាបបំផុត ដោយបានរឹតបណ្ដឹង ទៅលើច្បាប់ចរាចរណ៏ចរណ៏ផ្លូវគោក។ ក្នុងនោះដែរ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្រែកខ្មែរក្រោក របស់ឯកឧត្ដម វីល្លាម បានសរសេរប្រាប់ឱ្យដឹងថា៖ “គាំទ្រចំពោះការអនុវត្តច្បាប់ដោយមិនរើសមុខ! រថយន្ដ ផ្ទាល់ខ្លួន របស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក៏រងការផាកពិន័យ ពីមន្ត្រីនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ ដែរ ករណីល្មើសច្បាប់ចរាចរណ៍”៕

ស្ពានយោលនៅស្ទឹងក្រញូង ស្រុកសំឡូត ត្រូវបានបាក់ហូរតាមទឹក ដោយសារទឹកជំនន់ធំ

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកមិញ បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។ យ៉ាងណាមិញ ភ្លៀងបានកំពុងតែបន្ដធ្លាក់យ៉ាងខ្លាំង នៅតាមបណ្ដាខេត្ដទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យខេត្ដមួយចំនួន កំពុងតែជន់លិច ព្រោះដោយសារបរិមាណទឹកភ្លៀងមានទំហំច្រើនពេក។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បុរសម្នាក់ដែលគាត់មានឈ្មោះ Bunleng Khi បានបង្ហោះទិដ្ឋភាពវីដេអូមួយ អំពីទឹកហូរយ៉ាងខ្លាំងបានគួចយកស្ពានមួយកន្លែង យកទៅបាត់ស្រស់ៗតែម្ដង នៅឯខេត្ដបាត់ដំបង។ គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”ស្ពានយោលនៅស្ទឹងក្រញូងស្រុកសំឡូតបានបាក់ដោយសារទឹកជំនន់ធំ នៅថ្ងៃទី! ១៦ Read more

ដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យផ្លូវទៅកាន់តំបន់អារ៉ែង ទឹកកំពុងតែហក់ឡេីងខ្លាំង និងបានលិចហូរឆ្លងកាត់ផ្លូវបណ្តេីរៗហេីយ

ដូចដែលប្រិយមិត្ដបានដឹងហើយថា កាលពីព្រឹកមិញ បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដាម របស់ក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងបន្ដធ្លាក់រាយប៉ាយលើផ្ទៃប្រទេស៖ ទី១ បណ្ដាខេត្ដភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ និងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួន នៃបណ្ដាខេត្ដទាំងនេះ បន្ដប្រឈមខ្ពស់ និងជំនន់ទឹកភ្លៀង។ ទី២ នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបោកបក់ខ្លាំង”។ ទន្ទឹមនឹងនេះដែរ នាថ្ងៃដដែលនេះ ខេត្ដកោះកុង ត្រូវបានជន់លិចផ្លូវសំខាន់ៗមួយចំនួនហើយ ដោយនៅក្នុងនោះ ក្រសួងធនធានទឹក Read more

ប្រជាពលរដ្ឋភាគច្រើនជាអ្នកដឹកទំនិញដោះដូរតាមព្រំដែនប្រមាណជាង៥០នាក់ បានប្រមូលផ្តុំគ្នាបិទផ្លូវ នៅមុខស្នាក់ការគយចល័ត ដោយគ្រាន់តែពួកគាត់ ដឹកអីវ៉ាន់១ជើង ត្រូវបង់សេវាដឹកជញ្ជូនរហូតដល់១លានរៀល

នាខណៈមុននេះបន្ដិច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្រែកខ្មែរក្រោក របស់ឯកឧត្ដម វីល្លាម បានសរសេរប្រាប់ឱ្យដឹងថា៖”ប្រជាពលរដ្ឋភាគច្រើនជាអ្នកដឹកទំនិញដោះដូរតាមព្រំដែនប្រមាណជាង៥០នាក់ បានប្រមូលផ្តុំគ្នាបិទផ្លូវ នៅមុខស្នាក់ការគយចល័ត នៃឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីតវ៉ាឲ្យស្ថាប័នជំនាញមួយនេះ បញ្ចុះតម្លៃលើសេវាដឹកជញ្ជូនទំនិញតាមម៉ូតូ និងរថយន្ត។ តំណាងពលរដ្ឋខាងលើ បានលើកហេតុផលថា ពួកគាត់រកស៊ីប្រកបមុខរបរដឹកទំនិញដោះដូរតូចតាចសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបែបនេះជាង១០ឆ្នាំមកហើយ ដោយកន្លងមកអង្គភាពគយចល័តបានយកតម្លៃសេវាតាមមធ្យោបាយដឹកជញ្ជូននានា ពិសេសម៉ូតូដែលដឹកទំនិញឆ្លងកាត់ចាប់ពី២ម៉ឺនរៀល ទៅ៣ម៉ឺ​នរៀលប៉ុណ្ណោះ(ក្នុង១ជើង) ស្រាប់តែពេលចុងក្រោយនេះអង្គភាពគយចល័ត បែរជាឲ្យពួកគាត់បង់សេវាដឹកជញ្ជូនរហូតដល់១លានរៀល(ក្នុង១ជើង)លើសមុនជាង៣០ដងឯណោះ តើឲ្យពួកគាត់ទៅរកលុយឯណាបានគ្រប់ចំនួនបង់ឲ្យទៅ ណាមួយកម្រិតនៃប្រាក់ចំណូលរកបាននោះ ស្ទើរតែយកទៅសងប្រាក់កម្ចីធនាគារមិនគ្រប់ផង”៕

អបអរសាទរ លោក មាស រិទ្ធី ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ តែងតាំងជា

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈព្រះរាជក្រឹត្ស យើងព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្រ្ដ ពុទ្ទិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោតាស កម្ពុជឯករាជរដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្រ្ដ ព្រះចៅក្រុងកម្ពុជាធិបតី បានចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់៖ មាត្រាទី២ តែងតាំង និងផ្ដល់ជូនឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន១៧នាក់ ដោយក្នុងនោះមាន លោក មាស រិទ្ធី ដែលជាអ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាស ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី​ តែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ។