ឯកឧត្តមពេជ្រស្រស់ ត្រូវបានប៉ូលីសចរាចរណ៍ចាប់ផាកពិន័យទាំងព្រឹក ដោយសារតែ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ ត្រូវបានប៉ូលីសចរាចរណ៏ផាកពិន័យ។ ក្នុងនោះដែរ ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរប្រាប់ឱ្យដឹងថា៖ “មួយ​ ០ ស្មើ​២៥,០០០រៀល កាត់ព្រឹក​ ដោយសារមិនពាក់ខ្សែក្រវ៉ាត់​។ សូមចូលរួមគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារជីវិតខ្លួនឯងនិងអ្នកដទៃការគោរពច្បាប់​ គឺ​ ត្រូវស្មើភាពគ្នាមិនត្រូវបែងចែកអ្នកតូច អ្នកធំ​ អ្នកមាននិងអ្នកក្រនោះឡើយ។ ពេជ្រ​ ស្រស់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ (ពីខេត្តសៀមរាប​)”៕

ក្រោយពីរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ប្រកាសអោយប្រជាពលរដ្ឋបញ្ឈប់ការចិញ្ចឹមសត្វឆ្កែ ស្រាប់តែមាននារីម្នាក់ឆាតទៅសួរ ឯកឧត្តម គួច ចំរើន ស្រាប់តែឯកឧត្តមឆ្លើយតបវិញថា

កាលពីមួយរយៈពេលថ្មីៗនេះ រដ្ឋបាលខេត្ដព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ ដោយរស់នៅភូមិកោះតូច និងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្ដព្រះសីហនុ ឲ្យបានជ្រាបថា៖”កន្លងមករដ្ឋបាលសង្កាត់ បានពិនិត្យឃើញថា មានបងប្អូនប្រជាពលរដ្ឋ និងភ្លៀវទេសចរណ៏ រងគ្រោះដោយសត្វឆ្កែខាំ ជាច្រើនលើកច្រើនសារ និងដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យបរិស្ថាន រក្សាសោភ័ណភាពឆ្នេរជាពិសេសដើម្បីការពារសុវត្ថិភាពជូនភ្លៀវជាតិ និងអន្ដរជាតិដែលបានមកកម្សាន្ដនៅភូមិកោះតូច និងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម យើងនេះ សូមបងប្អូនប្រជាពលរដ្ឋ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្ដព្រះសីហនុ ដោយទុករយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនអនុវត្ដតាមសេចក្ដីជូនដំណឹងខាងលើនេះ ដល់ថ្ងៃកំណត់ រដ្ឋបាលសង្កាត់ និងចាត់វិធានការ ចាប់យកសត្វឆ្កែរបស់បងប្អូនប្រជាពលរដ្ឋ ដោយគ្មានការតវ៉ា ឬទាមទារអ្វីឡើយ។ ទទួលបានសេចក្ដីជូនដំណឹងខាងលើនេះ រដ្ឋបាលសង្កាត់ មានសង្ឃឹម និងជឿជាក់ថា Read more

សូមប្រុងប្រយ័ត្នផង​ ភ្លៀងនឹងបន្តធ្លាក់ខ្លាំង ដែលជាហេតុប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី

នាខណៈព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកផ្លូវការ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ “បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដាមជាប្រចាំនូវការវិវត្ដន៏ធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា និងរំកិលឡើងទៅលើ កាត់លើភាគខាង ជើងកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងបន្ដធ្លាក់រាយប៉ាយលើផ្ទៃប្រទេស៖ ទី១ បណ្ដាខេត្ដភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ និងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួន នៃបណ្ដាខេត្ដទាំងនេះ បន្ដប្រឈមខ្ពស់ Read more

សូមចូលរួមរំលែកទុក្ខផង ម្តាយរបស់តារា TikTok កញ្ញាសុខ​ លីន បានទទួលមរណៈភាពហើយ

ដូចដែលប្រិយមិត្ដបានដឹងហើយ ដែលកាលពីល្ងាចម្សិលមិញនេះ ម្ដាយរបស់កញ្ញា សុខ លីន ហើយគ្រប់គ្នាបានស្គាល់រូបនាងតាមបណ្ដាញសង្គម Tiktok នោះ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យមួយកន្លែង ក្រោយពេលម្ដាយរបស់នាង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ព្រោះតែជំងឺបានរើឡើងវិញ។ ក្នុងនោះដែរ បើតាមការបញ្ជាក់របស់ កញ្ញា សុខ លីន កាលពីម្សិលមិញនេះ បានប្រាប់ឱ្យដឹងថា៖”ដោយសារ តែម្តាយរបស់នាងបានប្រេីប្រាស់ ថ្នាំផ្សះច្រើនពេក ទេីបបានជាបែបនេះ ហេីយអាការៈជំងឺរបស់គាត់ គឺកាន់តែធ្ងន់ធ្ងរហេីយ ដោយមានមន្ទីរពេទ្យមួយចំនួនមិនទទួលព្យាបាលនោះទេ ហេីយពេលនេះ គាត់ពិសាអីក៏មិនចូលដែរ រហូតធ្វើឲ្យគីឡូរបស់គាត់ ស្រក់អស់២០គីឡូហេីយ”។ ទន្ទឹមនឹងនេះដែរ ស្រាប់តែកាលពីយប់រំលងអធ្រាធ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ កញ្ញា សុខ លីន ដោយពេលនេះម្ដាយរបស់នាង ត្រូវបានទទួលមរណភាពហើយ Read more

លោកសុវណ្ណ រិទ្ធី កុំយកហ្វេសប៊ុក ធ្វើជាវេទិការជេរប្រមាថគ្នា កុំយកហ្វេសប៊ុក ធ្វើជានាទីបង្ហាញគំរូមិនល្អដល់ក្មេងៗ

នាខណៈរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB បានសរសេរលើកឡើងឲ្យដឹងយ៉ាងដូច្នេះថា៖”កុំយកFacebook ធ្វើជាវេទិការជេរប្រមាថគ្នា កុំយកFacebook ធ្វើជានាទីបង្ហាញគំរូមិនល្អដល់ក្មេងៗ គួរយកFacebook ធ្វើជាសារជួយស្រោចស្រង់គ្នា ជួយអភិវឌ្ឍគ្នា ជួយផ្តល់ដំណឹងគ្នា ព្រោះFacebook ជាបណ្តាញសង្គមដែលនាំឲ្យមានទំនាក់ទំនងពាសពេញសកលលោក។ Face = មុខ , book = សៀវភៅ , Facebook ប្រែថាសៀវភៅនៅនឹងមុខ គេគួរតែប្រើវាដើម្បីសិក្សាទើបសាកសម។ ពេលនេះ ម៉ោងនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងលិចផ្ទះសម្បែងដំណាំចំការ​ និងពិបាកក្នុងការរស់នៅ​ជាខ្លាំងដោយកំពុងខ្វះខាតស្បៀងអាហារ ត្រូវការបងប្អូនប្រជាពលរដ្ឋជួយជាបន្ទាន់។ ព្រឹកនេះថ្ងៃទី​ ១៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ Read more

ស្ងាត់​ៗ​ ស្រាប់​តែ​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ទម្លាយ​ថ្ងៃចូលរោងការ​របស់​ខ្លួន​ ដែលនឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​

ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​រួច​មក​ កញ្ញា​ ធី​ សុវណ្ណ​ថា​ តារា​ហ្វេសប៊ុក​ដ៏​មាន​ឈ្មោះ​ល្បី​ នឹងតែងតែ​មាន​វត្តមាន​ក្នុង​កម្មវិធី​ធំៗ​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ ជាក់​ស្ដែង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​បាន​ចូលរួម​ប្រលង​ប្រកួត​ប្រជែងក្នុង​កម្មវិធី “​រា​ជនី​សម្រស់​-Queen Of The Spa” និង​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ១ (first-runner up) និង​ទទួលបាន​ទឹកប្រាក់​យ៉ាងច្រើន​មក​ប្រទេស​វិញ​។ ​ ដោយ​ឡែក​ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ «ថ្ងៃនេះ​ ខួប៦ឆ្នាំ​ នៃក្តីស្រលាញ់របស់យេីងខ្ញុំ​ទាំង២នាក់ យេីងនឹងរៀបការ​ ថ្ងៃទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ មានអ្នកទាយត្រូវ​៣៥នាក់​ ខ្ញុំផ្ញេីជូនកាតទូរស័ព្ទ5$ (SMS)»។

លោកម៉ៃ សុគន្ធ បង្ហាញវីដេអូ ជនបរទេសដែលរាំនៅព្រលានយន្តហោះ សូមអោយពិចារណា ច្បាប់ត្រូវតែចាត់ការពួក មើលងាយ សាសន៍ខ្មែរ អោយទាល់តែបាន

ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​ហេតុការណ៍​ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី​ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ដោយ​យុវជន​មួយក្រុម​ បានលួច​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ រួមជាមួយលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ។ យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក៏មានបុរសម្នាក់ ដែលមានឈ្មោះ ដំបង វ៉ៃឆ្កែ បានចេញមុខប្រតិកម្មទៅលើលោក ខេម ជាខ្លាំង ហើយថែមទាំងបានប្រើប្រាស់ កាយវិការរួមជាមួយពាក្យមិនសមរម្យជាច្រើន ទាក់ទងទៅលើរឿងខាងលើនេះទៀតផង។ ទន្ទឹមនឹងនេះដែរ លោក នាខណៈពេលមុននេះបន្ដិច លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះវីដេអូប្រតិកម្មទៅវិញ ហើយបានភ្ជាប់សារមួយឃ្លាថា៖”មើលវីដេអូ ខាងក្រោមហើយ ពិចារណាផង Read more

លោក​ ហេង​ ឡុង​ ភាពអត់ធ្មត់មានកំណត់​ ខ្ញុំនឹងសម្រេចចិត្តតាមមតិភាគច្រេីន​របស់បងប្អូន​ គួរ​តែ

មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​ បាននឹង​កំពុង​មាន​ការ​ចាប់អារម្មណ៍​ និងមានការ​តាម​ដាន​យ៉ាង​ខ្លាំង​ ទាក់ទង​នឹង​ហេតុការណ៍​ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី​ ដែលបាន​បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ដោយ​យុវជន​ខ្មែរ​មួយ​ក្រុម​ បាន​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​ ហេង​ ឡុង​ និង​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​។ ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​បញ្ចេញ​នូវ​មតិ​យោបល់​រិះគន់​ផ្សេងៗ​គ្នា​ ដែលមួយចំនួនលេីកឡេីងខាង​យុវជន​មួយក្រុម​ជាអ្នកថត​ គឺជាអ្នក​ខុស​ និង​មាន​មួយ​ចំនួន​ទៀត​ថាខាង​តារាគឺជាអ្នកខុស​ តែទោះ​ជាយ៉ាង​នេះក្តី​ បញ្ហាមួយនេះ​ នៅមិនទាន់មានការ​បញ្ចប់​នៅ​ឡើយ​នោះ​ទេ​ ខណៈ​ដែល​ក្រុម​ទាំងសងខាងកំពុង​តែដាក់​ពាក្យ​បណ្ដឹង​ទាំងសងខាង។ ដោយ​ឡែក​ នៅថ្ងៃនេះ​ផងដែរ​ លោក​ ហេង​ ឡុង​ ក៏បានមានការ​លេីកឡេីង​សារ​ជាថ្មី​ថា៖​ «ភាពអត់ធ្មត់មានកំណត់​ ខ្ញុំនឹងសម្រេចចិត្តតាមមតិភាគច្រេីន​របស់បងប្អូន​ គួរប្តឹងរឺមិនប្តឹង​ បុគ្គលដែលដៀលពូជខ្មែរថា​មិនថ្លៃថ្នូរ​ ពេលត្រលប់មកដល់ប្រទេសខ្មែរវិញ។ សូមយោបល់ម្នាក់មួយ»។

ឯកឧត្ដម​ គួច​ ចំរើន​ បានចុះ​ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះ​ នៅតាម

នៅថ្ងៃ​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​ តាម​រយៈ​គេហទំព័រ​ជាផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹងថា​៖​ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យអូរប្រឡាយ នៅសង្កាត់លេខ៤ ខេត្តព្រះសីហនុ​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះ​ នៅតាមអាងចម្រោះទឹក ១៦ហិកតា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ ​ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីសង្កាត់ ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹក ដើម្បីអោយទឹកហូរបានលឿន រំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រតំបន់ទំនាបក្នុងក្រុងព្រះសីហនុ បានទាន់ពេលវេលានៅពេលមេឃរាំង និងទឹកស្រកចុះជាក់ជាមិនខាន។ ឯកឧត្ដមអភិបាលសូមឱ្យប្រជាពលរដ្ឋមានការយោគយល់ ព្រោះនេះគឺជាធម្មជាតិ យើងមិនអាចបញ្ចៀសបាន៕

ក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៍អាក្រក់ជាថ្មីម្តងទៀត កាលពីយប់មិញ

បន្ទាប់ពីភ្លៀងមួយមេយ៉ាងខ្លាំង កាលពីយប់ម្សិលមិញនេះរួចមក យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកHuy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ-តំបន់ទំនាប និងតំបន់ក្បែរអូរប្រឡាយ នៅតាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៍អាក្រក់ជាថ្មីម្តងទៀត នៅយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤ ឆ្លងចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ។ សេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធរមូលដ្ឋានអោយដឹងថា មានផ្លូវថ្នល់សាធារណៈនិងលំនៅដ្ឋានពលរដ្ឋមួយចំនួន ទឹកបានជន់លិចហូរលើផ្លូវនិងហូរចូលដល់ក្នុងផ្ទះ ប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិខ្លះក្នុងនោះក៍មានកន្លែងខ្លះហូរច្រោះដីបាក់រលំរបងផ្ទះផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ភ្លាមៗ សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ប្រជាការពាររួមនិងអជ្ញាធរភូមិ សង្កាត់ក៍ត្រូវបានរដ្ឋបាលខេត្តនិងក្រុង ចាត់បញ្ជាអោយចេញកម្លាំង ពិនិត្យនិងជួយដោះស្រាយការងារចាំបាច់ជូនពលរដ្ឋតាមកន្លែងដែលមានទឹកជន់លិចខ្លាំង ក្នុងនោះអង្គភាពអគ្គិសនីខេត្ត ក៍បានសម្រេចបិទផ្អាកការផ្គត់ផ្គង់ចរន្តភ្លើងតាមតំបន់ដែលទឹកជន់លិចខ្លាំងផងដែរ ដើម្បីបង្ការខ្លាចមានគ្រោះថ្នាក់ដោយការឆ្លងចរន្តអគ្គិសនី។ សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកព្រលឹមថ្ងៃ១៥កញ្ញាដដែលនេះ ភ្លៀងនៅតែបន្ត ធ្លាក់ក្នុងក្រុងព្រះសីហនុ មិនទាន់រាំងនៅឡើយ”៕